អដ្ឋកថា នានាធិមុត្តិសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 469
ឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ។ ម្នាលភិក្ខុទាំងឡាយ ឈានមាន ៤ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គាមានទំនាបទៅខាងកើត មាន ជម្រាលទៅខាងកើត ឈមទៅខាងកើតយ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវឈានទាំង ៤ ធ្វើឲ្យច្រើននូវឈានទាំង ៤ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏យ៉ាង នោះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវឈានទាំង ៤ ធ្វើឲ្យ ច្រើននូវឈានទាំង ៤ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះ និព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្ក និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កវិចារ ។