ឥន្ទ្រិយបរោបរិយត្តសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 371
អស់ភទ្ទកប្បនេះឯង ។ សួរថា ហេតុអ្វី ទើបទ្រង់មិនតាំងនៅ ឆ្លើយថា ឈ្មោះថា ព្រះសរីរៈ ក៏ជាផលរបស់កម្ម ដែលត្រូវកិលេសចូលទៅគ្រប់គ្រងហើយ ត្រូវជរាទាំងឡាយ មានធ្មេញបាក់ជាដើមគ្របសង្កត់ ធម្មតាព្រះព្រះពុទ្ធទាំងឡាយ មិន ទាន់ដល់ភាពជាអ្នកមានធ្មេញបាក់ជាដើមឡើយ ក៏បរិនិព្វានក្នុងចំណែកព្រះជន្ម ាយុទី ៥ ក្នុងវេលាដែលទ្រង់នៅជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជន ច្រើននោះឯង តែកាលពួកសាវ័កដែលជាពុទ្ធានុពុទ្ធបរិនិព្វានហើយ ក៏រមែង ជាសរីរៈដែលត្រូវតាំងនៅឯកោដូចដង្គត់ឈើ ឬមានភិក្ខុកំលោះ និងសាមណេរ ចោមរោមក្តី បន្ទាប់អំពីនោះ ក៏ត្រូវដល់នូវភាពដែលគប្បីត្រូវចំអកឡកលើយ ថា ឱ បរិស័ទរបស់ព្រះពុទ្ធទាំងឡាយ ព្រោះដូច្នោះ ទើបទ្រង់មិនតាំងនៅតែ កាលត្រាស់ពាក្យដូច្នេះហើយ មារនោះក៏ពេញចិត្ត ។