អដ្ឋកថា ឥន្ទ្រិយបរោបរិយត្តសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 469

បេ ។ ចូលកាន់ ទុតិយជ្ឈាន ។ តតិយជ្ឈាន ។ ចតុត្ថជ្ឈាន ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវឈានទាំង ៤ ធ្វើឲ្យច្រើននូវឈានទាំង ៤ រមែងបង្អោន ទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វានយ៉ាងនេះ ឯង ។ ( បាលីដរាបដល់ឯសនា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះផងចុះ ) ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈនេះមាន ៥ ប្រការ ។ ចុះឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការ គឺអ្វីខ្លះ ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈ មាន ៥ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចម្រើនឈាន ៤ ដើម្បីត្រាស់ដឹង ដើម្បីកំណត់ដឹង ដើម្បីកិរិយាអស់ទៅ ដើម្បីលះបង់នូវឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការនេះឯង ។ ឈាន ៤ ប្រការ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈានប្រកបដោយវិតក្ក និងវិចារៈមានតែបីតិ និង សុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កវិចារ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតក្នុងសន្តានជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ។ តតិយជ្ឈាន ។ ចតុត្ថជ្ឈាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចម្រើននូវឈានទាំង ៤ នេះ ដើម្បីត្រាស់ដឹង ដើម្បីកំណត់ដឹង ដើម្បីកិរិយាអស់ទៅ ដើម្បីលះបង់នូវ ឧទ្ធម្ភាគិយសញ្ញោជនៈទាំង ៥ ប្រការនេះឯង ។ ( គង្គាបេយ្យាល ។ មគ្គសំយុត្តដែលយើងឲ្យពិស្តារហើយ យ៉ាងណា ឈានសំយុត្តបណ្ឌិតគប្បីឲ្យ ពិស្តារយ៉ាងនោះចុះ ដរាបដល់បាលីឯសនា ) ។