ទិព្វចក្ខុសូត្រ ទី ១៣

ក្បាលទី 24 · ទំព័រ 371

បទថា តំ ក្នុងបទថា យថា តំ មារេន បរិយុដ្ឋិតចិត្តោ ត្រឹមតែជាពាក្យដែលជ្រែកចូលមកបុណ្ណោះ អធិប្បាយថា បុថុជ្ជនដទៃណា ម្នាក់ដែលត្រូវមារបណ្តាលចិត្ត គឺត្រូវមារគ្របសង្កត់ហើយ គប្បីចាក់ធ្លុះបាន យ៉ាងណា ព្រះថេរៈក៏មិនអាចចាក់ធ្លុះដូច្នោះដូចគ្នា ។ ពិតហើយ មាររមែង បណ្តាលចិត្តបុគ្គលដែលមិនទាន់លះវិបល្លាស ១២ យ៉ាងឲ្យបរិសុទ្ធ ។ រីឯ ព្រះថេរៈមិនទាន់លះវិបល្លាស ៤ យ៉ាងបាន ព្រោះដូច្នោះ ទើបមារបណ្តាល ចិត្តបាន ។ សួរថា មារនោះធ្វើការបណ្តាលចិត្ត ធ្វើដូចម្តេច ។ ឆ្លើយថា សម្តែងរូបារម្មណ៍ដែលគួរខ្លាចខ្លះ ឲ្យឮអារម្មណ៍ គឺសំឡេងខ្លះ បន្ទាប់អំពី នោះ សត្វទាំងឡាយបានឃើញរូបនោះ ឬបានឮសំឡេងនោះហើយ ក៏លះបង់ សតិ វិលមុខ មារលូកដៃចូលតាមមាត់ ហើយច្របាច់បេះដូងសត្វទាំងនោះ សត្វទាំងនោះក៏ឈរសន្លប់ ។ មារនេះ អាចលូកដៃទៅក្នុងមាត់ របស់ព្រះថេរៈ ដែរឬ មារសម្តែងអារម្មណ៍ដែលគួរខ្លាច ព្រះថេរៈបានឃើញអារម្មណ៍ នោះ ក៏ចាក់ធ្លុះនូវនិមិត្តមិនបាន ទាំងដែលដឹងថា ព្រះមានព្រះភាគត្រាស់ដល់ ៣ ដង ដើម្បីអ្វី ដើម្បីទ្រង់ធ្វើឲ្យស្បើយនូវសេចក្តីសោក ដោយការលើក កំហុសឡើងថា នេះជាការធ្វើមិនល្អរបស់អ្នក នេះជាកំហុសរបស់អ្នក កាល ព្រះថេរៈទូលអារាធនាជាក្រោយថា សូមព្រះមានព្រះភាគ ទ្រង់តាំងនៅចុះ ។