អាសវក្ខយសូត្រ ទី ១៤
ក្នុងបទថា មារោ បបិម នេះ ឈ្មោះថា មារ ព្រោះ ប្រកបសត្វទុកក្នុងសេចក្តីវិនាស គឺឲ្យស្លាប់ ។ បទថា បបិម ជាពាក្យប្រើ ជំនួសមារនោះឯង ។ មារនោះ ព្រោះប្រកបដោយបាបធម៌ ទើបហៅថា អ្នកមានចិត្តបាប ។ សូម្បីបទថា កណ្ហ គឺខ្មៅ អន្តក គឺអ្នកធ្វើទីបំផុត នមុចិ គឺពូជពង្សអ្នកប្រមាទ ក៏សុទ្ធតែជាឈ្មោះរបស់មារនោះឯង ។ បទថា ភាសិតា ខោ បនេសា គឺក្នុងសប្តាហ៍ទី ៨ នៃការត្រាស់ដឹងព្រមរបស់ព្រះមាន ព្រះភាគ មារនេះឯង បានមកត្រង់គល់ពោធិព្រឹក្ស ទូលថា បពិត្រព្រះមាន ព្រះភាគ ទ្រង់បានបំពេញបារមីមក ដើម្បីប្រយោជន៍ឯណា ទ្រង់ក៏ បានសម្រេចប្រយោជន៍នោះហើយ ទ្រង់ចាក់ធ្លុះសព្វញ្ញុតញ្ញាណហើយ ទ្រង់ អន្ទោលទៅក្នុងលោក ឥតប្រយោជន៍ទទេ ហើយបានអារាធនាដូចក្នុងថ្ងៃនេះ ឯងថា បពិត្រព្រះមានព្រះភាគ ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វានចុះ សូមព្រះសុគត ទ្រង់បរិនិព្វានចុះ ។ ព្រះមានព្រះភាគ បានត្រាស់ បដិសេធនឹងមារនោះជាដើមថា ន តាវហំ មារសំដៅយកព្រះតម្រាស់នោះ ទើបពោលពាក្យថា បពិត្រព្រះអង្គ ទ្រង់បានត្រាស់ព្រះតម្រាស់នេះហើយ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា វិយត្តា សំដៅដល់ ជាអ្នកឈ្លាសដោយ អំណាចមគ្គ ។ បទថា វិនីតា និង វិសារទា ក៏មានន័យយ៉ាងនោះឯង ។ បទថា ពហុស្សុតា គឺឈ្មោះថា ជាពហូសូត ព្រោះចូលទៅស្តាប់ ដោយ អំណាចបិដក ៣ ច្រើន ។ ឈ្មោះថា ធម្មធរា ព្រោះទ្រទ្រង់ចាំនូវធម៌នោះ ឯង ម្យ៉ាងទៀត គប្បីឃើញអត្ថក្នុងបទថា ធម្មធរា នេះ យ៉ាងនេះថា ជា ពហូសូតខាងបរិយត្តិ និងជាពហូសូតខាងបដិវេធ ទើបឈ្មោះថា ជាអ្នក ទ្រទ្រង់ធម៌ ព្រោះទ្រទ្រង់ចាំនូវធម៌ គឺបរិយត្តិ និងបដិវេធនោះឯង បទថា ធម្មានុធម្មប្បដិបន្នា គឺជាអ្នកបដិបត្តិធម៌ គ