ឯកធម្មសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 472

ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ ច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ។ ធម៌ ១ តើដូចម្តេច ។ គឺអានាបានស្សតិ ។ ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ តើដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែនតាំងកាយឲ្យត្រង់ ផ្ចង់ស្មារតីឲ្យមានមុខឆ្ពោះ ទៅរក ( កម្មដ្ឋាន ) ។