អដ្ឋកថា ឯកធម្មសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 472

ភិក្ខុនោះមានសតិដកដង្ញើមចេញ មានសតិដកដង្ញើម ចូល កាលដកដង្ញើមចេញវែង ដឹងច្បាស់ថា អាត្មាអញដកដង្ញើមចេញវែង ឬកាលដកដង្ញើមចូលវែង ដឹងច្បាស់ថា អាត្មាអញដកដង្ញើមចូលវែង ។ កាល ដកដង្ញើមចេញខ្លី ដឹងច្បាស់ថាអាត្មាអញដកដង្ញើមចេញខ្លី ឬកាលដកដង្ញើម ចូលខ្លី ដឹងច្បាស់ថា អាត្មាអញដកដង្ញើមចូលខ្លី ។ ភិក្ខុសិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺដកដង្ញើមចេញទាំងពួង នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញកំណត់ដឹងនូវកាយ គឺដកដង្ញើមចូលទាំងពួង នឹងដកដង្ហើម ចូល ។ សិក្សាថា អាត្មាអញ័រម្ងាប់កាយសង្ខារ គឺដកដង្ញើមចេញ នឹង ដកដង្ញើមចេញ សិក្សាថា អាត្មាអញ័រម្ងាប់កាយសង្ខារ គឺដកដង្ញើមចូល នឹង ដកដង្ញើមចូល ។ ភិក្ខុសិក្សាថា អាត្មាអញដឹងច្បាស់នូវបីតិ នឹងដកដង្ញើម ចេញ សិក្សាថា អាត្មាអញដឹងច្បាស់នូវបីតិ នឹងដកដង្ញើមចូល ។ សិក្សាថា អាត្មាអញដឹងច្បាស់នូវសេចក្តីសុខ នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ នឹងដកដង្ញើមចូល ។ សិក្សាថា អាត្មាអញដឹង ច្បាស់នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ញើមចូល ។ សិក្សា ថា អាត្មាអញ័រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ញើមចូល ។ សិក្សាថា អាត្មាអញដឹងច្បាស់នូវ ចិត្ត នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញដឹងច្បាស់នូវចិត្ត នឹងដកដង្ញើម ចូល ។ សិក្សាថា អាត្មាអញធ្វើចិត្តឲ្យរីករាយចំពោះ នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញធ្វើចិត្តឲ្យរីករាយចំពោះ នឹងដកដង្ញើមចូល ។