ពោជ្ឈង្គសូត្រ ទី ២
ក្បាលទី 24 · ទំព័រ 475
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលប្រកបដោយអានាបានស្សតិ អាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យ នូវនិរោធ បង្អោនទៅដើម្បីកិរិយាលះបង់ ។ ធម្មវិចយសម្ពោជ្ឈង្គ ដែលប្រកបដោយ អានាបានស្សតិ ។ ភិក្ខុចម្រើនវីរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខាសម្ពោជ្ឈង្គ ដែលប្រកបដោយអានាបានស្សតិ អាស្រ័យនូវវិវេក អាស្រ័យ នូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីកិរិយាលះបង់ ។ ម្នាលភិក្ខុ ទាំងឡាយ អានាបានស្សតិដែលបុគ្គលចម្រើនហើយយ៉ាងនេះ ធ្វើឲ្យច្រើន ហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន ។