សុទ្ធិកសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 476

ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ ទើបមានផលច្រើន មានអានិសង្សច្រើន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែនតាំងកាយឲ្យត្រង់ ផ្ចង់ស្មារតីឲ្យមាន មុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ។ ភិក្ខុនោះ មានស្មារតី ដកដង្ញើមចេញ មាន ស្មារតីដកដង្ញើមចូល ( បណ្ឌិតគប្បីឲ្យពិស្តាររហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញឃើញរឿយៗ នូវធម៌ដែលសម្រាប់លះចោលនូវកិលេស នឹងដកដង្ហើម ចេញ សិក្សាថា អាត្មាអញឃើញរឿយៗ នូវធម៌សម្រាប់លះចោលនូវ កិលេស នឹងដកដង្ញើមចូលផងចុះ ) ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចម្រើនហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន ។