អដ្ឋកថា បឋមផលសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 477

ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចម្រើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិ ដែលបុគ្គលបាន ចម្រើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ បណ្តាផលទាំង ២ បុគ្គលនោះរមែងបានផលណាមួយ គឺអរហត្តផល ក្នុងបច្ចុប្បន្ននេះ ឬបើមាន ឧបាទានក្ខន្ធសល់នៅឡើយ នឹងបានសម្រេចនូវភាពជាអនាគាមិបុគ្គល ។