ទុតិយផលសូត្រ ទី ៥
ក្បាលទី 24 · ទំព័រ 477
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលបានចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀប គល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ។ ភិក្ខុនោះមានស្មារតីដកដង្ញើមចេញ មាន ស្មារតីដកដង្ញើមចូល ។ ( សេចក្តីពិស្តារមានរហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើម ចូលផងចុះ ) ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គល បានចម្រើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន ។