អរិដ្ឋសូត្រ ទី ៦
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ។ បេ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចម្រើនអានាបានស្សតិឬទេ ។ កាលព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រះអរិដ្ឋដ៏មាន អាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គចម្រើនអានាបានស្សតិ ។ ម្នាលអរិដ្ឋ ចុះអ្នកចម្រើនអានាបានស្សតិ ដូចម្តេចទៅ ។ បពិត្រព្រះអង្គដ៏ចម្រើន កាមច្ឆន្ទៈក្នុងកាមទាំងឡាយ ជាអតីត ខ្ញុំព្រះអង្គបានលះបង់ហើយ កាមច្ឆន្ទៈក្នុងកាមទាំងឡាយ ជាអនាគតខ្ញុំព្រះអង្គ បានប្រាសចេញហើយ បដិឃសញ្ញាក្នុងធម៌ទាំងឡាយជាខាងក្នុងក្តី ខាងក្រៅ ក្តី ខ្ញុំព្រះអង្គបានកម្ចាត់ចោលហើយដោយប្រពៃ ខ្ញុំព្រះអង្គនោះ មានសតិដកដង្ហើម ចេញ មានសតិដកដង្ញើមចូល ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនអានាបានស្សតិ យ៉ាងនេះឯង ។ ម្នាលអរិដ្ឋ អានាបានស្សតិន៎ុះមានមែន តថាគតមិនមែនពោល ថា អានាបានស្សតិន៎ុះមិនមានដូច្នេះទេ ។ ម្នាលអរិដ្ឋ បុន្តែអានាបានស្សតិដែល ពេញបរិបូណ៌ដោយពិស្តារបែបណា ចូរអ្នកស្តាប់បែបនោះ យកចិត្តទុកដាក់ ឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ព្រះអរិដ្ឋដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលអរិដ្ឋ ចុះអានាបានស្សតិដែលបរិបូណ៌ដោយសេចក្តីពិស្តារ តើ ដូចម្តេច ។ ម្នាលអរិដ្ឋ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើ ក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមាន មុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ។ ភិក្ខុនោះ មានសតិដកដង្ញើមចេញ មានសតិដកដង្ហើម ច