មហាកប្បិនសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 481
បានដល់ សេចក្តីស្រឡាញ់ដែលប្រព្រឹត្តទៅក្នុងកាមគុណ ៥ ។ ពាក្យថា អជ្ឈត្តពហិទ្ធា ច មេ ធម្មេសុ បានដល់ បដិឃសញ្ញាក្នុងធម៌ គឺអាយតនៈ ១២ ទាំងខាងក្នុង និងខាងក្រៅ ដែលខ្ញុំព្រះអង្គកម្ចាត់បង់ហើយ បានដល់ ការសម្គាល់ដែលប្រកបដោយការសម្គាល់ ដោយការប៉ះទង្គិច ត្រូវបាននាំចេញ ទៅដោយចំពោះដោយល្អ ដោយអត្ថថា កាត់បង់ហើយ ។ ដោយបទ នេះ លោករមែងសម្តែងដល់អនាគាមិមគ្គរបស់ខ្លួន ។ គ្រានេះ កាលនឹង សបញ្ជាក់ដល់វិបស្សនានៃអរហត្តមគ្គ ទើបលោកពោលពាក្យជាដើមថា ខ្ញុំ ព្រះអង្គមានស្មារតី ដកដង្ញើមចេញ ដូច្នេះ ។