អដ្ឋកថា មហាកប្បិនសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 481

ក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ក្នុងទីជិតព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ បានឃើញមហាកប្បិនដ៏មានអាយុ កំពុង អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ក្នុងទីមិនឆ្ងាយ ( អំពីព្រះអង្គ ) លុះឃើញហើយ ទើបត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញសេចក្តីញាប់ ញ័រ ឬសេចក្តីអន្ទះអន្ទែងកាយ របស់ភិក្ខុនោះឬទេ ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលណា យើងខ្ញុំព្រះអង្គឃើញលោកដ៏មានអាយុនោះ កំពុងអង្គុយកណ្តាលជំនុំ សង្ឃក្តី អង្គុយស្ងាត់តែម្នាក់ឯងក្តី ក្នុងកាលនោះ យើងខ្ញុំព្រះអង្គមិនបានឃើញ លោកដ៏មានអាយុនោះ មានកាយញាប់ញ័រ ឬអន្ទះអន្ទែងទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាបានចម្រើន បានធ្វើឲ្យច្រើននូវ សមាធិហើយ រមែងមានកាយមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង មានចិត្តមិន ញាប់ញ័រ ឬមិនអន្ទះអន្ទែង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះរមែងបាននូវសមាធិ ដោយងាយ បានមិនលំបាក បានមិនក្រឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ ច្រើនហើយ តើដូចម្តេច រមែងមានកាយមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង មាន ចិត្តមិនញាប់ញ័រ ឬមិនអន្ទះអន្ទែង ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានកាយមិន ញាប់ញ័រ ឬមិនអន្ទះអន្ទែង មានចិត្តមិនញាប់ញ័រ ឬមិនអន្ទះអន្ទែងឡើយ ។