បទីបោបមសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 484
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិសមាធិ ដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ទើបមានផលច្រើន មានអានិសង្សច្រើន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅ ទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ ស្មារតី ឲ្យមានមុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ។ ភិក្ខុនោះ មានសតិដកដង្ញើម ចេញ មានសតិដកដង្ញើមចូល ។ កាលដកដង្ញើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ញើមចេញវែង ( បណ្ឌិតគប្បីឲ្យពិស្តាររហូតដល់ពាក្យថា ភិក្ខុសិក្សា ថា អាត្មាអញឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ញើម ចេញ សិក្សាថា អាត្មាអញឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ញើមចូលផងចុះ ) ។