កិមិលសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 506
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងកិមិលា ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់នឹងព្រះកិមិលៈដ៏មានអាយុថា ម្នាលកិមិលៈ អានាបានស្សតិសមាធិ បុគ្គលចម្រើនដូចម្តេច ធ្វើឲ្យច្រើនដូចម្តេច ទើបមានផលច្រើន មានអានិសង្ស ច្រើន ។ កាលបើព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រះកិមិលៈដ៏មាន អាយុក៏នៅស្ងៀម ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ជាគម្រប់ ២ ដងទៀត ។ ព្រះ ដ៏មានព្រះភាគទ្រង់ត្រាស់នឹងព្រះកិមិលៈដ៏មានអាយុជាគម្រប់ ៣ ដងទៀតថា ម្នាលកិមិលៈ អានាបានស្សតិសមាធិ ដែលបុគ្គលចម្រើនដូចម្តេច ធ្វើឲ្យច្រើន ដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន ។ ព្រះកិមិលៈដ៏មានអាយុ ក៏នៅស្ងៀមជាគម្រប់ ៣ ដងទៀត ។