អដ្ឋកថា ឥច្ឆានង្គលសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 518

លុះកន្លងកាល ៣ ខែនោះទៅហើយ ទើបព្រះដ៏មានព្រះភាគ ក៏ចេញចាកទីសម្ងំហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើមានពួកបរិព្វាជកជាអន្យតិរ្ថិយសួរអ្នកទាំងឡាយយ៉ាងនេះថា ម្នាលអាវុសោ ទាំងឡាយ ព្រះសមណគោតមគង់ចាំវស្សា ច្រើនដោយវិហារធម៌ ( ធម៌ជា គ្រឿងនៅ ) ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជកជាអន្យតិរ្ថិយសួរយ៉ាងនេះហើយ អ្នកទាំងឡាយគប្បីដោះស្រាយ ចំពោះបរិព្វាជកជា អន្យតិរ្ថិយទាំងនោះយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ទ្រង់ចាំវស្សាច្រើនដោយអានាបានស្សតិសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគតមានស្មារតីចាំជាក់ ដកដង្ហើម ចេញ មានស្មារតីចាំជាក់ ដកដង្ញើមចូល កាលដកដង្ញើមចេញវែងក៏ដឹង ច្បាស់ថា អាត្មាអញដកដង្ញើមចេញវែង កាលដកដង្ញើមចូលវែងក៏ដឹងច្បាស់ ថា អាត្មាអញដកដង្ញើមចូលវែង ។ កាលដកដង្ញើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ញើមចេញខ្លី កាលដកដង្ញើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ញើមចូលខ្លី ។ តថាគតដឹងច្បាស់ថា អាត្មាអញនឹងជាអ្នកដឹងច្បាស់នូវ កាយទាំងពួង ទើបដកដង្ញើមចេញ ( សេចក្តីពិស្តារ ) ។ តថាគតដឹងច្បាស់ ថា អាត្មាអញនឹងជាអ្នកពិចារណាឃើញនូវធម៌ជាគ្រឿងលះចោលនូវកិលេស ទើបដកដង្ញើមចេញ ដឹងច្បាស់ថា អាត្មាអញនឹងជាអ្នកពិចារណាឃើញនូវធម៌ ជាគ្រឿងលះចោលនូវកិលេស ដកដង្ញើមចូល ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលឲ្យត្រូវ គប្បីពោលនូវ ធម៌ឯណាថា អរិយវិហារ ( ធម៌ជាគ្រឿងនៅរបស់ព្រះអរិយៈ ) ដូច្នេះក្តីថា ព្រហ្មវិហារ ( ធម៌ជាគ្រឿងនៅរបស់ព្រហ្ម ) ដូច្នេះក្តីថា តថាគតវិហារ ( ធម៌ ជាគ្រឿងនៅរបស់ព្រះតថាគត ) ដូច្នេះក្តី បុគ្គលកាលពោលឲ្យត្រូវ គប្បី