កង្ខេយ្យសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 522

ទៅវិញ ។ ព្រោះមិនមានវត្ថុដែលត្រូវសិក្សា ។ ពិតហើយ ព្រះសេក្ខៈ ៧ ពួក ឈ្មោះថា ជាអ្នកសិក្សា ព្រោះនៅមានធម៌ដែលត្រូវសិក្សា ព្រះខីណាស្រព ឈ្មោះថា អសេក្ខៈ ព្រោះមិនមានធម៌ដែលត្រូវសិក្សា ។ ព្រះតថាគត ទាំងឡាយ ជាអ្នកមិនចាំបាច់សិក្សា ទើបឈ្មោះថា អសេក្ខៈ ។ កិច្ចដែល ត្រូវសិក្សារបស់ព្រះអសេក្ខៈទាំងនោះមិនមាន ហេតុនេះ ទើបមិនត្រាស់ ព្រោះមិនមានកិច្ចដែលត្រូវសិក្សា ។