អដ្ឋកថា កង្ខេយ្យសូត្រ ទី ២
សម័យមួយ ព្រះលោមសកំភិយៈដ៏មានអាយុ គង់នៅក្នុង និគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះ ស្តេចសក្យៈឈ្មោះ មហានាម ចូលទៅរកព្រះលោមសកំភិយៈដ៏មានអាយុ លុះចូលទៅដល់ហើយក៏ ក្រាបថ្វាយបង្គំព្រះលោមសកំភិយៈដ៏មានអាយុ ហើយគង់ក្នុងទីដ៏សមគួរ ។ លុះមហានាមសក្យៈគង់ក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះលោមសកំភិយៈ ដ៏មានអាយុដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន សេក្ខវិហារ ( ធម៌ជាគ្រឿង នៅរបស់សេក្ខៈ ) នោះឯង គឺជាតថាគតវិហារនោះឬហ្ន៎ ។ ឬថាសេក្ខវិហារ ដោយឡែក តថាគតវិហារដោយឡែក ។ ម្នាលអាវុសោ មហានាម សេក្ខ- វិហារនោះឯង មិនមែនជាតថាគតវិហារនោះទេ ។ ម្នាលអាវុសោ មហានាម សេក្ខវិហារដោយឡែក តថាគតវិហារដោយឡែក ។ ម្នាលអាវុសោមហានាម ពួកភិក្ខុឯណា ជាសេក្ខៈមិនទាន់បាន សម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នានូវព្រះនិព្វាន ជាទីក្សេមចាក យោគៈដ៏ប្រសើរ ភិក្ខុទាំងនោះលះបង់នូវនីវរណៈទាំង ៥ ចេញ ។ នីវរណៈ ៥ តើដូចម្តេច ។ គឺភិក្ខុទាំងនោះលះបង់កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ។ បេ ។ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ លះបង់វិចិកិច្ឆានីវរណៈ ១ ។ ម្នាលអាវុសោមហានាម ពួកភិក្ខុឯណាជាសេក្ខៈ មិនទាន់បានសម្រេច អរហត្តផលនៅឡើយ កាលបើប្រាថ្នានូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ ប្រសើរ ភិក្ខុទាំងនោះ រមែងលះបង់នូវនីវរណៈទាំង ៥ នេះឯង ។ ម្នាលអាវុសោមហានាម ពួកភិក្ខុឯណាជាអរហន្ត មានអាសវៈ អស់ហើយ មានព្រហ្មចរិយៈនៅរួចហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មាន កិលេសជាគ្រឿងប្រកបក្នុងភព អស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ភិក្ខុទាំងនោះ បាន