បឋមអានន្ទសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 527

ទៀបក្រុងសាវត្ថី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុង ទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ ១ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែង ញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យ រឿយៗ ហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញបានដែរឬ ។ ម្នាលអានន្ទ ធម៌ ១ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងធម៌ ៤ ឲ្យ ពេញ ធម៌ ៤ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំង ធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញបានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌ ១ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គល បានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ បាន តើដូចម្តេច ។ ម្នាលអានន្ទ ធម៌ ១ គឺអានាបានស្សតិសមាធិ ដែល បុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យ ពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងពោជ្ឈង្គ ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញបាន ។