បឋមភិក្ខុសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 55

ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងពីដើមមកថា មានសត្វខ្លែង ១ បានឆាបសត្វប្រចៀចដោយរហ័ស ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វប្រចៀច កាលដែលសត្វខ្លែងកំពុងនាំយកទៅ ក៏ស្រែកបម្រះននេលោ យ៉ាងនេះថា យើងជាសត្វឥតសិរី មានបុណ្យតិច បានជាត្រាច់ទៅក្នុងទីមិន មែនជាទីគោចរ ជាដែនរបស់អ្នកដទៃ ។ បើថ្ងៃនេះយើងត្រាច់ទៅក្នុងទីជាទីគោចរ ជាដែនរបស់បិតាខ្លួន សត្វខ្លែងនេះមិនអាចនឹងតយុទ្ធនឹងយើងបាន ឡើយ ។ សត្វខ្លែងឆ្លើយថា ម្នាលប្រចៀច ចុះទីណាជាទីគោចររបស់ឯង ដែលជាដែនរបស់បិតារបស់ខ្លួន ។ ប្រចៀចឆ្លើយថា ទីជាទីគោចរ គឺទីមាន អាចម៍ដីដែលគេទើបនឹងភ្ជួរដោយនង្គ័ល ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វខ្លែងអាងកម្លាំងខ្លួន ពោលសរសើរកម្លាំងរបស់ខ្លួន ក៏លែងសត្វប្រចៀច ទៅដោយពាក្យថា នែប្រចៀច ឯងហើរទៅចុះ ទុកជាឯងនៅក្នុងទីនោះ ក៏ មិនរួចអំពីអញដែរ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វប្រចៀចក៏ហើរ ទៅកាន់ទីមានអាចម៍ដីដែលគេទើបនឹងភ្ជួរដោយនង្គ័ល ហើយទំលើដុំដីធំមួយ ដុំ និយាយនឹងសត្វខ្លែងថា នែខ្លែង ឯងចូរមករកយើង ក្នុងកាលឥឡូវនេះចុះ នែខ្លែង ឯងចូរមករកយើងក្នុង កាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ សត្វខ្លែងនោះអាងកម្លាំងខ្លួន ពោលសរសើរកម្លាំងរបស់ខ្លួន ហើយ សម្លបស្លាបទាំងពីរ ឆាបសត្វប្រចៀចដោយរហ័ស ។ ម្នាលភិក្ខុទាំងឡាយ កាលណាសត្វប្រចៀចបានដឹងច្បាស់ថា សត្វខ្លែងនេះ ហើរមកជិតអាត្មាអញ ហើយ ក៏រត់ចូលទៅក្នុងចន្លោះ ដុំដីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឯង សត្វខ្លែងក៏ទង្គិចទ្រូងត្រង់ដុំដីនោះឯង ។