ទុតិយភិក្ខុសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 57

ជាទីមិនមែនជាទីគោចររបស់ភិក្ខុ ជាដែនរបស់បុគ្គលដទៃ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅក្នុងទីជាទីគោចរ ជាដែននៃបិតារបស់ខ្លួនចុះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយត្រាច់ទៅក្នុងទីជាទីគោចរ ជាដែននៃបិតារបស់ខ្លួន មារនឹងមិនបាននូវ ចន្លោះ មារនឹងមិនបាននូវអារម្មណ៍ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះទីជាទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន តើដូចម្តេច ។ គឺសតិប្បដ្ឋានទាំង៤ នេះឯង ។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី ជាអ្នកមាន ព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈាន ិងទោមនស្សក្នុងលោកចេញ ។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី ជាអ្នកមានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ នេះទីជាទីគោចររបស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន ។