សំយោជនប្បហានសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 58

បទថា មហន្តំ លេឌ្ឌុំ អភិរូហិត្វា សេចក្តីថា សត្វប្រចៀចកំណត់ទីត្រង់ដុំដី ៣ ដុំ តាំងនៅដោយ សណ្ឋានដូចជើងក្រានថា កាលខ្លែងហើរមកខាងនេះ អញនឹងគេចទៅខាង នោះ កាលហើរមកខាងនោះ អញនឹងគេចទៅខាងនេះ ដូច្នេះ ឡើងដុំដីមួយ ដុំ ក្នុងដុំដី ៣ ដុំទាំងនោះ ហើយឈរ ។ បទថា សន្ធាយ បានដល់ សម្លបស្លាបបោះពួយ គឺតាំងទុកដោយល្អ ។ បទថា ពហុ អាគតោ ខោ ម្យាយំ សេចក្តីថា សត្វប្រចេចោដឹងថា ខ្លែងនេះមកកាន់ទីឆ្ងាយជាង ដើម្បី អញ ឥឡូវនេះ នឹងចាប់អញមិនឲ្យសល់សូម្បីតែបន្តិច ដូច្នេះ ទើបគេចចូលទៅ ក្នុងចន្លោះដីនោះឯង ដូចគ្នានឹងដុំស្ករអំពៅជាប់នៅត្រង់ផែនដី ។ បទថា ឧរំ បច្ចតាឡេសិ សេចក្តីថា ខ្លែងកាលមិនអាចទប់នូវសន្ទុះដ៏រហ័សបាន