អដ្ឋកថា អទ្ធានបរិញ្ញាសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 543
ពោលមកនេះ ឈ្មោះថា សតិសម្ពោជ្ឈង្គ ញាណដែលប្រកបជាមួយសតិនោះ ជាធម្មវិចយសម្ពោជ្ឈង្គ សេចក្តីព្យាយាមប្រព្រឹត្តទៅផ្លូវកាយ និងផ្លូវចិត្តដែល ប្រកបជាមួយធម្មវិចយសម្ពោជ្ឈង្គនោះឯង ជាវីរិយសម្ពោជ្ឈង្គ បីតិ បស្សទ្ធិ និងចិត្តេកគ្គតា ជាបីតិសម្ពោជ្ឈង្គ បស្សទ្ធិសម្ពោជ្ឈង្គ និងសមាធិសម្ពោជ្ឈង្គ អាការដែលជាកណ្តាលៗ គឺមិនធូរ មិនតឹងរបស់ពោជ្ឈង្គទាំង ៦ នេះ ជា ឧបេក្ខាសម្ពោជ្ឈង្គ ។