អដ្ឋកថា អាសវក្ខយសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 543

ដូចពួកសេះរត់ទៅស្មើល្អ ការចាក់ដោយជន្លួញ ដោយ ពោលថា សេះនេះយឺត ឬទាញមក ដោយពោលថា សេះនេះរត់លឿនពេក រមែងមិនមានដល់សារថី មានត្រឹមតែអាការតាំងនៅរបស់សេះ ដែលរត់ទៅ យ៉ាងនោះតែម្យ៉ាង សេចក្តីនេះ យ៉ាងណា អាការដែលជាកណ្តាលៗ គឺមិនធូរ មិនតឹងពេកនៃអាការទាំង ៦ នេះ ឈ្មោះថា ជាឧបេក្ខាសម្ពោជ្ឈង្គ ។ ដោយ ពាក្យមានប្រមាណបុណ្ណេះ ព្រះមានព្រះភាគ បានត្រាស់អ្វី បានត្រាស់ ឈ្មោះថា វិបស្សនាពោជ្ឈង្គ ព្រមទាំងលក្ខណៈដែលប្រកបដោយខណៈចិត្ត ១ ។ បទជាដើមថា វិវេកនិស្សិតំ មានអត្ថដូចដែលបានពោល ស្រេចហើយ សួរថា ក្នុងសូត្រនេះ ទ្រង់សម្តែងសតិកំណត់សំដៅយកខ្យល់ ដង្ហើមចេញ-ចូល ១៦ ដង ជាបែបផែនលាយឡំគ្នាដូចម្តេច ។ ឆ្លើយថា ការតាំងសតិ ដែលមានខ្យល់ដង្ហើមចេញ-ចូលជាមូល ជាចំណែកខាងដើម គួររពឫកដល់ខ្យល់ដង្ហើមចេញ-ចូលដែលជាមូល ជាចំណែកខាងដើមនៃការតាំង សតិទាំងនោះ ការតាំងសតិដែលញ៉ាំងពោជ្ឈង្គឲ្យបរិបូណ៌ ក៏ជាចំណែក ខាងដើម សូម្បីពោជ្ឈង្គទាំងនោះ ក៏ជាចំណែកខាងដើម តែពោជ្ឈង្គដែលធ្វើឲ្យ ដឹងច្បាស់ និងរួចផុតបរិបូណ៌ ជាលោកុត្តរដែលឲ្យកើតឡើងហើយ ការដឹង ច្បាស់ និងការរួចផុតជាវត្ថុដែលប្រកបជាមួយអរិយផល ឬការដឹងច្បាស់ ជាវត្ថុដែលប្រកបជាមួយមគ្គទី ៤ ការរួចផុតជាវត្ថុដែលប្រកបជាមួយនឹង ផល ដោយប្រការដូច្នេះ ។ ក្នុងទុតិយអានន្ទសូត្រទី ៤ ក្តី បឋមភិក្ខុសូត្រទី ៥ ក្តី ទុតិយភិក្ខុសូត្រទី ៦ ក្តី មានសេចក្តីដូចគ្នានឹងបឋមអានន្ទសូត្រទី ៣ នេះឯង ។ ពាក្យដ៏សេសក្នុងទីគ្រប់អន្លើ មានអត្ថងាយយល់ហើយ ។ អដ្ឋកថា បឋមអានន្ទសូត្រជាដើម ចប់ ទុតិយវគ្គទី ២ ចប់ អានាបនសំយុត្ត ចប់