អដ្ឋកថា ចក្កវត្តិរាជសូត្រ ទី ១
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ពិតមែនថាស្តេចចក្រពត្តិ សោយរាជ្យសម្បត្តិ មានសភាពជាឥស្សរៈ ជាធំជាងទ្វីបទាំង ៤ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយនឹងពួក ទេវតាក្នុងស្ថានតាវត្តិង្ស ។ ទេវបុត្រនោះ មានពួកស្រីអប្សរចោមរោម ក្នុង នន្ទនវនឱទ្យាន ក្នុងស្ថានតាវត្តិង្សនោះ ទ្រង់ឆ្អែតស្កប់ស្កល់មូលមិត្តដោយកាមគុណទាំង ៥ ជាទិព្វ ។ បើទេវបុត្រនោះមិនបានប្រកបដោយធម៌ ៤ យ៉ាង ។ ទេវបុត្រនោះ ក៏គង់មិនរួចស្រឡះចាកនរក មិនរួចស្រឡះចាកកំណើតតិរច្ឆាន មិនរួចស្រឡះចាកប្រេតវិស័យ មិនរួចស្រឡះចាកអសុរកាយបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក រមែងញ៉ាំងអត្តភាពឲ្យ ប្រព្រឹត្តទៅដោយភោជនជាពំនូត ដែលបានមកដោយកម្លាំងកំភួនជើង ប្រើប្រាស់ នូវសំពត់គ្មានជាយក៏ពិតមែនហើយ ។ តែថាអរិយសាវ័កនោះ ប្រកបដោយ ធម៌ ៤ យ៉ាង ។ ទើបអរិយសាវ័កនោះ រួចស្រឡះចាកនរក រួចស្រឡះ ចាកកំណើតតិរច្ឆាន រួចស្រឡះចាកប្រេតវិស័យ រួចស្រឡះចាកអសុរកាយ បាន ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និង ចរណៈ មានដំណើរល្អយាងទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាន នូវបុរសដូចជានាយសារថី ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ ត្រាស់ដឹងនូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោលនូវត្រៃភព លែងវិលត្រឡប់មក កើតទ