អដ្ឋកថា ព្រហ្មចរិយោគធសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 551

( ប្រកបដោយសេចក្តី ជ្រះថ្លាមិនកម្រើក ) ក្នុងព្រះធម៌ ១ ។ បេ ។ ក្នុងព្រះសង្ឃ ១ ។ បេ ។ ប្រកបដោយ សីល ជាទីត្រេកអរនៃព្រះអរិយៈមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅព្រមដើម្បី សមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកបានដល់នូវសោតៈ ប្រកបដោយ ធម៌ទាំង ៤ យ៉ាងនេះឯង មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជា បុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នូវព្រះសូត្រនេះ លុះព្រះសុគតទ្រង់ត្រាស់ នូវព្រះសូត្រនេះចប់ហើយ ព្រះសាស្តាក៏ទ្រង់ត្រាស់នូវព្រះគាថានេះតទៅទៀត ថា ពួកជនណា មានសទ្ធា ១ មានសីល ១ មានសេចក្តីជ្រះថ្លា ១ មានការឃើញនូវធម៌ ១ ជន ទាំងនោះឯង រមែងដល់នូវសេចក្តីសុខ ជាគ្រឿងប្រជុំ ចុះក្នុងព្រហ្មចរិយៈ តាមកាលដ៏គួរ ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងឱគធសូត្រទី ២ ដូចតទៅនេះថា ព្រះមានព្រះភាគ ទ្រង់កាន់យកសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធ ដោយបទថា យេសំ សទ្ធា ដូច្នេះ ។ ទ្រង់កាន់យកសីលដែលព្រះអរិយៈប្រាថ្នាហើយ ដោយបទថា សីលំ ។ ទ្រង់ កាន់យកការជ្រះថ្លាក្នុងព្រះសង្ឃ ដោយបទថា បសាទោ ។ ទ្រង់កាន់យក សេចក្តីជ្រះថ្លាក្នុងធម៌ ដោយបទថា ធម្មទស្សនំ ឈ្មោះថា ត្រាស់អង្គនៃការសម្រេច សោតា ៤ ដោយប្រការដូច្នេះ ។ បទថា កាលេ បច្ចេន្តិ បានដល់ សម្រេចផលតាមកាល ។ បទថា ព្រហ្មចរិយោគធំ សុខំ បានដល់ សុខដែលសម្បយុត្តដោយមគ្គ ៣ ខាងលើ ដែលសង្គ្រោះយកព្រហ្មចរិយៈ ហើយតាំងនៅ ។ ការជ្រះថ្លាដែល មកហើយក្នុងគាថា ចាត់ជាសេចក្តីជ្រះថ្លា ដែលជាលោកុត្តរ ព្រះតិបិដកចូឡាភយត្ថេរពោលថា ការជ្រះថ្លាក្នុងកាលមុន ព្រះតិបិដកចូឡនាគត្ថេរ ពោលថា ការជ្រះថ្លា គឺការពិចារណាមគ្គដែលមកហើយ ព្រះថេរៈទាំង ២ ជ