ទុតិយសារិបុត្តសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 560

គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត គេតែងពោលថា អង្គ នៃសោតាបត្តិៗ ដូច្នេះ ម្នាលសារីបុត្ត ចុះអង្គនៃសោតាបត្តិ តើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ការសេពគប់ដោយសប្បុរស ជា អង្គនៃសោតាបត្តិ ១ ការស្តាប់ព្រះសទ្ធម្ម ជាអង្គនៃសោតាបត្តិ ១ ការធ្វើទុក ក្នុងចិត្តដោយឧបាយប្រាជ្ញា ជាអង្គនៃសោតាបត្តិ ១ ការប្រតិបត្តិធម៌តាមសម គួរដល់ធម៌ ជាអង្គនៃសោតាបត្តិ ១ ។ ម្នាលសារីបុត្ត ប្រពៃពេកណាស់ ម្នាលសារីបុត្ត មែនហើយ ការសេពគប់ដោយសប្បុរស ជាអង្គនៃសោតាបត្តិ ១ ការស្តាប់ព្រះសទ្ធម្មជា អង្គនៃសោតាបត្តិ ១ ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញាជាអង្គនៃសោតាបត្តិ ១ ការប្រតិបត្តិធម៌តាមសមគួរដល់ធម៌ ជាអង្គនៃសោតាបត្តិ ១ ។ ម្នាលសារីបុត្ត គេតែងពោលថា សោតៈៗ ដូច្នេះ ម្នាល សារីបុត្ត ចុះសោតៈតើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ផ្លូវដ៏ប្រសើរប្រកបដោយ អង្គ ៨ នេះឯង ជាសោតៈ ។ ផ្លូវដ៏ប្រសើរប្រកបដោយអង្គ ៨ តើ ដូចម្តេចខ្លះ ។ គឺសេចក្តីឃើញត្រូវ ១ ការត្រិះរិះត្រូវ ១ ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរពឫកត្រូវ ១ ការតម្កល់ចិត្តនឹងត្រូវ ១ ។