អដ្ឋកថា ទុតិយសារិបុត្តសូត្រ ទី ៥
គប្បីជ្រាបអធិប្បាយក្នុងទុតិយសារីបុត្តសូត្រទី ៥ ដូច្នេះ បទថា សោតាបត្តិយង្គំ សេចក្តីថា អង្គ គឺគុណដែលបានចំពោះចំណែក ខាងដើមនៃធម៌ជាគ្រឿងសម្រេចសោតា ។ គុណដែលបានចំពោះ មានការ ជ្រះថ្លាដែលមិនញាប់ញ័រក្នុងព្រះពុទ្ធ ឈ្មោះថា អង្គនៃសោតាបន្ន អង្គទាំងនោះ មកហើយថា ជាអង្គនៃធម៌ជាគ្រឿងសម្រេចសោតា ។ ក្នុងអង្គទាំងនោះ អង្គទាំង ២ មានអធិប្បាយដូច្នេះថា បុគ្គលសេពគប់សប្បុរស គប់រក អង្គុយ ជិត ស្តាប់ធម៌ ដាក់ចិត្តដោយឧបាយ បដិបត្តិបដិបទាដែលជាចំណែកខាង ដើម ដែលជាធម៌សមគួរដល់ធម៌ រមែងបានចំពោះនូវធម៌ជាគ្រឿងសម្រេច សោតា ។ ធម៌ មានការសេពគប់សប្បុរសជាដើម ឈ្មោះថា អង្គនៃធម៌ជាគ្រឿង សម្រេចសោតា ព្រោះអត្ថថា ជាអង្គដើម្បីប្រយោជន៍នៃធម៌ជាគ្រឿងសម្រេច សោតា ធម៌ក្រៅអំពីនេះ ឈ្មោះថា សោតាបត្តិយង្គ ព្រោះអត្ថថា ជាអង្គនៃ ធម៌ជាគ្រឿងសម្រេចសោតា ពោល គឺបឋមមគ្គ ។ សោតាបត្តិមគ្គ ជាអង្គ នៃសោតាបត្តិមគ្គដែលចាក់ធ្លុះហើយ ព្រោះហេតុនោះ ទើបឈ្មោះថា អង្គនៃ ធម៌ជាគ្រឿងសម្រេចសោតា ។