អដ្ឋកថា ថបតិសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 563

គ្រានោះ នាយជាងឈើឈ្មោះឥសិទត្ត និងបុរាណៈចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយតាមជាប់ព្រះដ៏មានព្រះភាគអំពីក្រោយៗ ។ លំដាប់នោះ ព្រះ ដ៏មានព្រះភាគទ្រង់ស្តេចចៀសចេញអំពីផ្លូវ ចូលទៅរកម្លប់ឈើ ១ លុះចូលទៅ ដល់ហើយ ក៏ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ នាយជាងឈើ ឈ្មោះឥសិទត្ត និងបុរាណៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះនាយជាងឈើឈ្មោះឥសិទត្ត និងបុរាណៈទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គឮដំណឹងថា ព្រះដ៏ មានព្រះភាគ នឹងស្តេចចេញចាកក្រុងសាវត្ថី ទៅកាន់ចារិកក្នុងដែនកោសល ក្នុងវេលាណា សេចក្តីតូចចិត្ត និងសេចក្តីទោមនស្ស ក៏កើតឡើងដល់យើងខ្ញុំ ព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគរបស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត យើងខ្ញុំព្រះអង្គឮ ដំណឹងថា ព្រះដ៏មានព្រះភាគស្តេចចេញចាកក្រុងសាវត្ថី ទៅកាន់ចារិកក្នុងដែន កោសលហើយ ក្នុងវេលាណា សេចក្តីតូចចិត្ត និងសេចក្តីទោមនស្ស ក៏ កើតឡើងដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត យើងខ្ញុំព្រះអង្គឮដំណឹង ថា ព្រះដ៏មានព្រះភាគ នឹងស្តេចចេញចាកដែនកោសល ទៅកាន់ចារិកក្នុង ដែនមល្លៈក្នុងវេលាណា សេចក្តីតូចចិត្ត និងសេចក្តីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគរបស់ យើងនឹងនៅក្នុងទីឆ្ងាយ ។