វេឡុទ្វារេយ្យសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 576
សម្តែងថា បព្វជ្ជាក៏យ៉ាងនេះ គហបតីទាំងឡាយ អ្នកទាំងឡាយ ចូរកុំ ប្រមាទ គឺធ្វើនូវសេចក្តីមិនប្រមាទនោះឯង ។ បទថា មុត្តចាគោ សេចក្តីថា មានចាគៈលះបង់ហើយ ។ បទថា បយតបណី សេចក្តីថា មានបាតដៃលាងហើយ ដើម្បីប្រយោជន៍ ដល់ការឲ្យដល់បុគ្គលដែលមកហើយទាំងឡាយ ។ បទថា វោស្សគ្គរតោ សេចក្តីថា ត្រេកអរហើយក្នុងការលះបង់ ពោល គឺការលះ ។ បទថា យាចយោគោ គឺបុគ្គលគួរដល់បុគ្គលអ្នកសូម ។