អដ្ឋកថា វេឡុទ្វារេយ្យសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 576

បទថា ទានសំវិភាគរតោ សេចក្តីថា បុគ្គលត្រេកអរហើយ ក្នុងការចែក វត្ថុណាមួយ មានប្រមាណតិច ក្នុងទាននោះឯង ដែលបានហើយនោះ ។ បទថា អប្បដិវិភត្តំ សេចក្តីថា របស់ទាំងពួងដែលមិន ធ្វើការបែងចែកយ៉ាងនេះថា នេះជារបស់ពួកយើង នេះជារបស់ពួកភិក្ខុ ជា របស់ដែលពួកអ្នកគប្បីឲ្យតាំងនៅហើយ ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ ក៏បានទៅដល់ស្រុកជាទីនៅនៃព្រាហ្មណ៍ ឈ្មោះវេឡុទ្វារក្នុងដែនកោសល ។ ពួកព្រាហ្មណ៍ និងគហបតីអ្នកនៅក្នុងវេឡុទ្វារគ្រាម បានឮ ដំណឹងហើយ ( ក៏ប្រកាសប្រាប់គ្នាថា ) នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណ គោតមជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវនេះ ទ្រង់ស្តេចទៅកាន់ចារិកក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ បាន ដល់មកវេឡុទ្វារគ្រាមហើយ ។ ឯកិត្តិសព្ទដ៏ពីរោះ របស់ព្រះគោតមដ៏ចម្រើន នោះ ឮខ្ចរខ្ចាយសុះសាយទៅយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជា អរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ យាងទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយ សីលាទិគុណរកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរសដូចជានាយសារថី ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ច ៤ ទ្រង់ ខ្ជាក់ចោលនូវត្រៃភព លែងវិលត្រឡប់មកកើតទៀត ។