បឋមគិញ្ជកាវសថសូត្រ ទី ៨
គប្បីជ្រាបអធិប្បាយក្នុងបឋមគិញ្ជកាវសថសូត្រទី ៨ ជាដើម ដូចតទៅនេះ បទថា ញាតិកេ សេចក្តីថា ស្រុក ២ របស់កូននៃចូឡបិតិ និងមហាបិតិ ទាំង ២ មានព្រោះអាស្រ័យបឹង ១ ។ ពាក្យថា ញាតិកេ នេះ បានដល់ ក្នុងស្រុក ១ ។ បទថា គិញ្ជកាវសថេ សេចក្តីថា លំនៅ ដែលធ្វើដោយឥដ្ឋ ។ បទថា ឱរម្ភាគិយានំ បានដល់ ចំណែកខាងក្រោមដែលឲ្យ បដិសន្ធិក្នុងកាមភពនោះឯង ។ ម្យ៉ាងទៀត ឈ្មោះថា ចំណែកខាងក្រោម ព្រោះអត្ថថា គប្បីលះបាន ដោយមគ្គ ៣ ដែលបានឈ្មោះថា ឧរ ដូច្នេះ ។ បណ្តាសំយោជនៈទាំងនោះ សំយោជនៈទាំងនេះ គឺកាមច្ឆន្ទៈ ព្យាបាទ មិន សង្កត់ហើយដោយសមាបត្តិ ឬមិនដកឡើងហើយដោយមគ្គ ឬមិនឲ្យដើម្បី ដល់នូវរូបភពដែលជាចំណែកខាងលើ ដោយអំណាចនៃការកើត ។ សំយោជនៈ ៣ មានសក្កាយទិដ្ឋិជាដើម នាំសត្វដែលកើតហើយ ក្នុងរូបភព នោះមកឲ្យកើតក្នុងទីនេះទៀត ហេតុនោះ ទើបសំយោជនៈទាំងអស់ ឈ្មោះ ថា ជាចំណែកខាងក្រោម ។ បទថា អនាវត្តិធម្មោ សេចក្តីថា មានការមិន មកជាសភាវៈ ដោយអំណាចបដិសន្ធិ ។ បទថា រាគទោសមោហានំ តនុត្តា សេចក្តីថា គប្បីជ្រាបភាពដែលរាគៈ ទោសៈ និងមោហៈស្រាល ស្តើង ២ យ៉ាង គឺដោយការកើតឡើងក្នុងលោកនេះម្តង ១ ដោយបរិយុដ្ឋានកិលេសស្រាលស្តើង ១ ។ រាគៈជាដើម រមែងមិនកើតឡើងរឿយៗ ដល់ ព្រះសកទាគាមី ដូចដល់ពួកបុថុជ្ជន ចួនកាល ក៏កើតឡើង កាលនឹងកើត ឡើង ក៏មិនកើតឡើងច្រើនដូចពួកបុថុជ្ជន កើតឡើងស្រាលដូចស្លាបរុយ ព្រះទីឃភាណកតេបិដកមហាសិវត្ថេរពោលហើយថា ព្រះសកទាគាមី រមែង មានបុត្រ និងធីតា ពួកស្នំ ព្រោះហេតុនោះ ទើបកិលេសទាំងឡាយមាន ច្រើន តែពាក្យនេះ លោកពោលហើយដោយអំណាចភព ។ ពាក្យនោះ ជា ពាក្យដែលត្រូវជំទាស់ហើយ ព្រោះលោកពោលនៅក្នុងអដ្ឋកថាថា វៀរភព ៧ ក្នុងភពទី