អដ្ឋកថា បឋមគិញ្ជកាវសថសូត្រ ទី ៨
បទថា ឥមំ លោកំ លោកពោលសំដៅយកកាមាវចរលោកនេះ ។ ក្នុងពាក្យនេះ មានអធិប្បាយដូចតទៅនេះថា បើភិក្ខុឈ្មោះសាឡ្ហៈបាន អនាគាមិផលក្នុងមនុស្សលោកហើយ កើតក្នុងទេវលោក ធ្វើឲ្យជាក់ច្បាស់នូវ អរហត្តនោះជាការល្អ តែបើមិនអាចមកមនុស្សលោកហើយក៏ ធ្វើឲ្យជាក់ច្បាស់ នូវអរហត្តពិត ។ សូម្បីសម្រេចសកទាគាមិផល ក្នុងទេវលោកហើយ បើមកកើតក្នុងមនុស្សលោក ក៏ធ្វើអរហត្តឲ្យជាក់ច្បាស់ នុ៎ះជាការល្អ ។ តែ បើមិនអាច កាលទៅទេវលោកហើយ ក៏នឹងធ្វើឲ្យជាក់ច្បាស់ពិត ។ ការធ្លាក់ចុះ ឈ្មោះថា វិនិបាត ការធ្លាក់ចុះជាធម៌របស់ព្រះសោតាបន្ន ក៏មិនមែនហេតុ នោះ ឈ្មោះថា មានការមិនធ្លាក់ចុះជាធម្មតា អធិប្បាយថា មានការ មិនធ្លាក់ចុះជាសភាវៈក្នុងអបាយទាំង ៤ ។ បទថា និយតោ បានដល់ ទៀង ដោយទំនងនៃធម៌ ។ បទថា សម្ពោធិបរាយនោ សេចក្តីថា ការត្រាស់ដឹង ពោល គឺមគ្គ ៣ ខាងលើ ជាទីទៅខាងមុខ ជាគតិ ជាទីពឹងដែលបុគ្គល គប្បីសម្រេចពិត ហេតុនោះ ឈ្មោះថា មានការត្រាស់ដឹងព្រមប្រព្រឹត្ត ទៅខាងមុខ ។ បទថា វិហេសាវេសា សេចក្តីថា ម្នាលអានន្ទ សេចក្តី លំបាកកាយនោះឯង រមែងប្រាកដដល់តថាគត ដែលប្រមើលមើលគតិ ការកើតឡើង និងញាណជាគ្រឿងត្រាស់ដឹងខាងមុខរបស់បុគ្គលនោះៗ ដោយ ព្រះញាណ តែព្រះពុទ្ធទាំងឡាយមិនមានការលំបាកផ្លូវចិត្តឡើយ ។ បទថា ធម្មាទាសំ បានដល់ កញ្ចក់ដែលសម្រេចដោយធម៌ ។ បទថា យេន សេចក្តី ថា ប្រកបហើយដោយកញ្ចក់សម្រេចដោយធម៌ណា ។ បទថា ខីណាបយទុគ្គតិវិនិបតោ ព្រះមានព្រះភាគត្រាស់ហើយ ដោយពាក្យដែលជា វេវចនៈនៃនរកជាដើមនោះឯង ។ នរកជាដើម ឈ្មោះថា អបយ ព្រោះទៅ ប្រាសចាកសេចក្តីចម្រើន ។ គតិ គឺការស្ទុះទៅនៃទុក្ខ ហេតុនោះ ឈ្មោះថា ទុគ្គតិ ។