តតិយគិញ្ជកាវសថសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 102

ព្រះថេរៈបដិសេធប្រស្នា ដែលព្រះមានព្រះភាគ ត្រាស់សួរហើយថា មិនមែនដូច្នោះ ទេព្រះអង្គ ។ វត្ថុដែលព្រះថេរៈ ដឹងហើយក៏មាន មិនដឹងហើយក៏មាន ។ សួរថា លោកជំទាស់ក្នុងទីដែលខ្លួនដឹងហើយ ឬក្នុងទីដែលខ្លួនមិនដឹង ហើយ ឆ្លើយថា ជំទាស់ក្នុងទីដែលខ្លួនមិនដឹងហើយបុណ្ណោះ បានឮថា កាល ផ្តើមសំនួរហើយ ព្រះថេរៈបានដឹងហើយយ៉ាងនេះថា មិនមែនពាក្យសួរ ពាក្យសួរត្រូវសួរក្នុងសាវកបារមីញាណ ទើបមិនធ្វើការជំនាស់ដោយសាវកបារមីញាណរបស់ខ្លួន រមែងជំទាស់ក្នុងព្រះសព្វញ្ញុតញ្ញាណក្នុងឋានៈដែលខ្លួន មិនយល់ ព្រោះហេតុនោះ ទើបព្រះថេរៈសម្តែងពាក្យនេះថា បពិត្រព្រះមាន ព្រះភាគ ខ្ញុំព្រះអង្គរមែងមិនមានសព្វញ្ញុតញ្ញាណ ដែលអាចដឹងហេតុនៃ សីល សមាធិ បញ្ញា និងវិមុត្តិរបស់ព្រះពុទ្ធទាំងឡាយ ក្នុងអតីត អនាគត និងបច្ចុប្បន្នបានឡើយ ។ បទថា ឯត្ថ បានដល់ ព្រះពុទ្ធ មានព្រះពុទ្ធក្នុងអតីត ជាដើមនេះ ។ បទថា អថ កឹ ចរហិ សេចក្តីថា ព្រះមានព្រះភាគត្រាស់សួរថា កាល មិនមានការដឹងយ៉ាងនោះ ហេតុអ្វី ទើបពោលយ៉ាងនេះ ។ បទថា ធម្មន្វយោ បានដល់ ការកាន់យកន័យរបស់ញាណ ដោយអនុមាន ដែលព្រះថេរៈអ្នកតាមប្រកបនៃញាណ ដែលកើតឡើង ហើយដោយប្រចក្សដល់ធម៌ និងតាំងនៅក្នុងសាវកបារមីញាណដឹងហើយ ព្រះថេរៈក្រាបទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គរមែងដឹងដោយ ហេតុនេះ ព្រោះថា ការកាន់យកដោយន័យរបស់ព្រះថេរៈ មិនមានប្រមាណ មិនមានទីបំផុត សព្វញ្ញុតញ្ញាណរមែងមិនមានប្រមាណ ឬទីបំផុតដោយជុំវិញ យ៉ាងណា ការកាន់យកដោយន័យរបស់ព្រះធម្មសេនាបតី ក៏មិនមានប្រមាណ ឬទីបំផុតដោយជុំវិញ ដូច្នោះ ព្រោះហេតុនោះ ព្រះថេរៈនោះ រមែងដឹងថា ព្រះសាស្តានោះ ទ្រង់មានសភាពដូច្នេះ ដោយហេតុនេះៗ ទ្