អដ្ឋកថា តតិយគិញ្ជកាវសថសូត្រ ទី ១០
ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងរាជការាម ទៀបក្រុង សាវត្ថី ។ គ្រានោះ ភិក្ខុនីសង្ឃប្រមាណមួយពាន់រូប បានចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិត ក្នុងទីដ៏សមគួរ ។ លុះភិក្ខុនីទាំងនោះឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុនីទាំងឡាយ អរិយសាវ័កអ្នកប្រកបដោយ ធម៌ ៤ យ៉ាងជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គល ទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ ធម៌ ៤ យ៉ាង តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុនីទាំងឡាយ អរិយសាវ័កក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្តី ជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គ លែងវិលមកកាន់ភពថ្មីទៀត ។ ( អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ជាអ្នកប្រកបដោយសីលជាទី ស្រឡាញ់របស់អរិយបុគ្គល ជាសីលមិនដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ។ ម្នាលភិក្ខុនីទាំងឡាយ អរិយសាវ័កប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជា បុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ។