អដ្ឋកថា ព្រាហ្មណសូត្រ ទី ២
ម្នាលភិក្ខុទាំងឡាយ ការបញ្ញត្តិនូវបដិបទានោះឯង នេះជា ដំណើររបស់មនុស្សពាល នេះជាដំណើររបស់មនុស្សវង្វេង នៃពួកព្រាហ្មណ៍ តែងមិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តី ប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរលត់ មិនប្រព្រឹត្តទៅ ដើម្បី សេចក្តីស្ងប់ស្ងាត់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅដើម្បី សេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត តែងបញ្ញត្តនូវបដិបទា ជាដំណើរទៅកាន់សេចក្តីចម្រើនក្នុង អរិយវិន័យ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយដោយពិតប្រាកដ ដើម្បី សេចក្តីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ ដើម្បីសេចក្តីស្ងប់ស្ងាត់ ដើម្បី សេចក្តីដឹងច្បាស់ ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់សេចក្តី ចម្រើន ដែលប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ ដោយពិតប្រាកដ ។ បេ ។ ដើម្បីព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងធម្មវិន័យ នេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មាន ព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ ត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ។ ( អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុង