អានន្ទត្ថេរសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 606

សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះអានន្ទដ៏មាន អាយុ នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រា នោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីពួនសម្ងំក្នុងសាយ័ណ្ហសម័យ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យរាក់ទាក់ជាមួយនឹង ព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ ល្មមឲ្យកើត សេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តដ៏មាន អាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះអានន្ទដ៏មានអាយុ ដូច្នេះថា អាវុសោអានន្ទ ព្រោះលះបង់ធម៌បុន្មានយ៉ាង ព្រោះប្រកបធម៌បុន្មានយ៉ាង ទើប ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករពួកសត្វនេះយ៉ាងនេះថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្ត ទៅក្នុងខាងមុខ ។