អដ្ឋកថា អានន្ទត្ថេរសូត្រ ទី ៣
ម្នាលអាវុសោ ព្រោះលះធម៌ ៤ យ៉ាង ព្រោះប្រកបធម៌ ៤ យ៉ាង ទើបព្រះដ៏មានព្រះភាគទ្រង់ព្យាករពួកសត្វនេះយ៉ាងនេះថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ។ ធម៌ ៤ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលអាវុសោ បុថុជ្ជនអ្នកមិនចេះដឹង ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធមាន សភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវ័កនោះឡើយ ។ ម្នាលអាវុសោ ចំណែកអរិយសាវ័ក អ្នកចេះដឹង ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធ មានសភាព យ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ តែង មានដល់អរិយសាវ័កនោះថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គជា គ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ដូច្នេះ ។ ម្នាលអាវុសោ បុថុជ្ជនអ្នកមិនចេះដឹង ប្រកបដោយសេចក្តី ជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់ អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវ័កនោះឡើយ ។ ម្នាលអាវុសោ ចំណែកអរិយសាវ័កអ្នកចេះដឹង ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិស្ថានសួគ៌ សេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះធម៌ មានស