ទុគ្គតិវិនិបាតភយសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 610

គប្បីជ្រាបអធិប្បាយក្នុងបឋមទុគ្គតិសូត្រទី ៤ ដូចតទៅ នេះ បទថា សព្វទុគ្គតិភយំ សមតិក្កន្តោ សេចក្តីថា ទ្រង់ជំទាស់ភាពជា បុគ្គលមាន ២ ចំណែករបស់មនុស្ស ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កប្រកបដោយធម៌ ៤ យ៉ាង រមែងកន្លងបង់នូវភ័យក្នុងទុគ្គតិ និងអបាយទាំងពួងបាន ។ ធម៌ ៤ យ៉ាង តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងធម្មវិន័យនេះ ប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គ ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គ លែងវិលមកកាន់ភពថ្មីទៀត ។ ( អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ អរិយសាវ័កប្រកបដោយ សីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីល ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កប្រកបដោយធម៌ ៤ យ៉ាងនេះឯង ឈ្មោះថាកន្លងបង់នូវភ័យក្នុងទុគ្គតិ និងអបាយទាំងពួងបាន ។