បឋមមិត្តាមច្ចសូត្រ ទី ៦
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះចំពោះជន ពួកណា មួយទៀត ជនពួកណាជាមិត្រក្តី អមាត្យក្តី ញាតិក្តី សាលោហិតក្តី គប្បីសម្គាល់នូវពាក្យដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រ ូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននៅក្នុង អង្គនៃសោតាបត្តិ ៤ យ៉ាង ។ អង្គនៃសោតាបត្តិ ៤ យ៉ាង ដូចម្តេច ។ គឺ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យ ប្រតិស្ឋាននៅ ក្នុងសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ( អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យតាំងនៅ ឲ្យ ប្រតិស្ឋាននៅក្នុងសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិន ដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះចំពោះជនពួកណា មួយទៀត ជនពួកណាជាមិត្រក្តី អាមាត្យ ក្តី ញាតិក្តី សាលោហិតក្តី គប្បីសម្គាល់នូវពាក្យដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ ត្រូវញ៉ាំងពួកជនទាំងអស់នោះ ឲ្យសមាទាន ឲ្យ តាំងនៅ ឲ្យប្រតិស្ឋាននៅ ក្នុងអង្គនៃសោតាបត្តិទាំង ៤ យ៉ាងនេះ ។ អដ្ឋកថា បឋមមិត្តាមច្ចសូត្រ