អដ្ឋកថា ទុតិយមិត្តាមច្ចសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 615
ឯលក្ខណៈមិន បាត់ទៅ គឺបឋវីធាតុមានការរឹងជាលក្ខណៈ កាលអាបោធាតុដែលបន្តដោយ អាការដែលផ្លាស់ប្តូរទៅដោយភាពជារសអំពៅជាដើមដាច់ទៅ ដល់នូវភាពជា ផែនដីក្រាស់ ភាវៈក្នុងកាលមុនក៏វិនាសទៅ ការប្រែប្រួលដទៃដោយភាវៈ ក៏ គង់ប្រាកដ ។ តែលក្ខណៈមិនបាត់ទៅ អាបោធាតុនោះ មានការផ្សារឲ្យជាប់ គ្នាជាលក្ខណៈ ។ ការប្រែប្រួលដទៃដោយគតិនោះ ក្នុងការប្រែប្រួលដទៃនោះ ព្រះមានព្រះភាគ ទ្រង់បំណងយកក្នុងបទនេះថា តត្រិទំ អញ្ញថត្តំ ។ ឯការ ប្រែប្រួលដទៃនោះ រមែងមិនមានដល់អរិយសាវ័ក ។ សូម្បីការប្រែប្រួល ដទៃ ដោយការជ្រះថ្លា ក៏មិនមាននោះឯង ។ ដើម្បីប្រកាសផលនៃការជ្រះថ្លា ទើបព្រះមានព្រះភាគ ទ្រង់សម្តែងការប្រែប្រួលដទៃ ដោយគតិក្នុងបទនោះ ឯង ។ ពាក្យដ៏សេស ក្នុងទីគ្រប់បទ ងាយយល់ទាំងអស់ហើយ ។