អដ្ឋកថា បឋមទេវចារិកសូត្រ ទី ៨
ម្នាលអ្នកដ៏មាន អាយុទាំងឡាយ ប្រពៃណាស់ហើយ ( ការប្រកបដោយសេចក្តីជ្រះថ្លា មិន ញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់ អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលអ្នក ដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយ សីលទាំងឡាយរបស់អរិយៈយ៉ាងនេះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិស្ថានសួគ៌ ។ ពួកទេវតាក្នុងជាន់តាវត្តិង្ស ទូលតបព្រះមហាមោគ្គល្លានវិញ ថា បពិត្រព្រះមោគ្គល្លាន អ្នកនិទុ៌ក្ខ ប្រពៃណាស់ហើយ ការប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតានិ ងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទុ៌ក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្តី ជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពី មរណៈ រមែងទៅកើតក្នុងលោក គឺសុគតិស្ថានសួគ៌ ។ បពិត្រព្រះមោគ្គល្លាន អ្នកនិទុ៌ក្ខ ប្រពៃណាស់ហើយ ( ការប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់ របស់អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈយ៉ាងនេះ លុះរំលាង ខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិស្ថាន