ទុតិយទេវចារិកសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 617

សាវត្ថីនិទាន ។ គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បាត់ខ្លួនក្នុងវត្តជេតពន ទៅប្រាកដក្នុងឋានតាវត្តិង្សទេវលោក ដូចជាបុរសមាន កម្លាំងលាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង ។ គ្រានោះ ទេវតាទាំងឡាយដែលនៅក្នុងពួកទេវតាជាន់តាវត្តិង្សដ៏ច្រើន បាននាំគ្នា ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះមហា មោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតា ទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកប ដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គ នោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ ។ ម្នាលអ្នកដ៏ មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិស្ថានសួគ៌ ។ ម្នាលអ្នក ដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ( ការប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ការប្រកបដោយសីល ទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជា សីលប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទី