អដ្ឋកថា ទុតិយទេវចារិកសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 618

ម្នាលអ្នកដ៏ មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិស្ថានសួគ៌ ។ ម្នាលអ្នក ដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ( ការប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ការប្រកបដោយសីល ទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជា សីលប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទី ស្រឡាញ់របស់អរិយៈយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ ។ ពួកទេវតាជាន់តាវត្តិង្ស ទូលតបព្រះមហាមោគ្គល្លានវិញថា បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្តី ជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្តីជ្រះថ្លាមិន ញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែង ទៅកើតក្នុងលោក គឺសុគតិស្ថានសួគ៌ ។ បពិត្រព្រះមោគ្គល្លានអ្នកនិទុ៌ក្ខ ប្រពៃ ណាស់ហើយ ( ការប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។