អដ្ឋកថា តតិយទេវចារិកសូត្រ ទី ១០
ម្នាលអ្នកដ៏ មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធយ៉ាងនេះ រមែងបានជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ ហើយ ( ការប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុង ព្រះសង្ឃ ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលអ្នកដ៏មាន អាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយ សីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈយ៉ាងនេះ ទើបបានជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ ពួកទេវតាក្នុងជាន់តាវត្តិង្សក្រាបទូលថា បពិត្រព្រះអង្គអ្នក និទុ៌ក្ខ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុង ព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភព ថ្មីទៀតហើយ ។ បពិត្រព្រះអង្គអ្នកនិទុ៌ក្ខ ពួកសត្វនេះ ហេតុតែប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ ទើបបានជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្ត ទៅក្នុងខាងមុខ ។ បពិត្រព្រះអង្គអ្នកនិទុ៌ក្ខ ប្រពៃណាស់ហើយ ( ការប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។