អដ្ឋកថា បឋមមហានាមសូត្រ ទី ១
បពិត្រព្រះអង្គដ៏ចម្រើន ក្នុងពេល នោះ សតិរបស់ខ្ញុំព្រះអង្គប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធ ព្រះធម៌ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃក៏ភ្លេចបាត់ទៅ ។ បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ប្រសិនបើអញធ្វើ មរណកាលក្នុងសម័យនេះ គតិរបស់អញដូចម្តេចទៅ អភិសម្បរាយភពរបស់ អញដូចម្តេចទៅ ។ ព្រះដ៏មានព្រះភាគត្រាស់ថា បពិត្រព្រះមហានាម ព្រះអង្គ កុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោក ទេ ។ បពិត្រព្រះមហានាម ចិត្តដែលបុគ្គលណា អប់រំហើយដោយសទ្ធា ចិត្ត ដែលបុគ្គលណា អប់រំហើយដោយសីល ចិត្តដែលបុគ្គលណា អប់រំហើយ ដោយសុតៈ ចិត្តដែលបុគ្គលណា អប់រំហើយដោយចាគៈ ចិត្តដែលបុគ្គល ណា អប់រំហើយដោយបញ្ញា អស់កាលដ៏យូរ ។ ក៏កាយឯណារបស់បុគ្គល នោះមានរូបជាទីប្រជុំនៃមហាភូតទាំង ៤ កើតមកអំពីមាតា និងបិតាចម្រើនឡើង ដោយបាយ និងនំកុម្មាស មានការមិនទៀង ការដុសលាង ការគក់ច្របាច់ ការ បែកធ្លាយ និងការរាត់រាយទៅជាធម្មតា ក្អែកទាំងឡាយតែងចឹកស៊ីខ្លះ ត្មាត ទាំងឡាយតែងចឹកស៊ីខ្លះ ត្រដក់ទាំងឡាយតែងចឹកស៊ីខ្លះ សុនខទាំងឡាយតែង ទំពាស៊ីខ្លះ ចចកទាំងឡាយ តែងទំពាស៊ីខ្លះ បាណកជាតិទាំងឡាយផ្សេងៗ ( សត្វតូចៗ មានរុយជាដើម ) តែងចោមរោមជញ្ជក់ស៊ីខ្លះ នូវកាយនោះឯង ។ ចំណែកចិត្តណា ដែលបុគ្គលនោះអប់រំហើយដោយសទ្ធា អប់រំហើយដោយ សីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចិត្តនោះតែងអណ្តែតខ្ពស់ឡើង ដល់នូវភាពជាចិត្តវិសេស ។