អដ្ឋកថា ទុតិយមហានាមសូត្រ ទី ២
បពិត្រព្រះអង្គដ៏ចម្រើន ក្នុងពេល នោះ សតិរបស់ខ្ញុំព្រះអង្គ ប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិ ប្រារព្ធព្រះធម៌ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃ ក៏ភ្លេចបាត់ទៅ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ប្រសិនបើអញ ធ្វើមរណកាលក្នុងសម័យនេះ គតិរបស់អញដូចម្តេចទៅ អភិសម្បរាយភព របស់អញដូចម្តេចទៅ ។ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកទេ ។ បពិត្រព្រះមហានាម អរិយសាវ័កប្រកបដោយធម៌ ៤ យ៉ាង តែងបង្អោនទៅរកព្រះនិព្វាន ជម្រាល ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ។ ធម៌ ៤ យ៉ាង គឺអ្វីខ្លះ ។ បពិត្រ ព្រះមហានាម អរិយសាវ័កក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្តីជ្រះថ្លាមិន ញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គជាគ្រូនៃ ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែង វិលត្រឡប់មកកាន់ភពថ្មីទៀត ។ ( អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅដើម្បី សមាធិ ។ បពិត្រព្រះមហានាម ដូចដើមឈើតែងទេរទៅកាន់ទិសខាងកើត ទោរទៅកាន់ទិសខាងកើត ទ្រេតទៅកាន់ទិសខាងកើត ឈើនោះ កាលបើ ឫសដាច់ហើយ តើគប្បីដួលទៅទិសខាងណា ។ ព្រះមហានាមសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គ ឈើនោះទេរទៅខាងណា ទោរទៅខាងណា ទ្រេត ទៅខាងណា ( គប្បីដួលទៅខាងនោះ ) ។