អដ្ឋកថា បឋមសរណានិសក្កសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 637

កបិលវត្ថុនិទាន ។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគទ្រង់ព្យាករហើយថា ជា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ បានឮថា ពួកសក្យរាជជាច្រើនអង្គ មក ប្រជុំគ្នាក្នុងទីនោះហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យ ណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជា សោតាបន្នបុគ្គល ក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គត ទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខសោះ ។ ដ្បិតព្រះសរកានិសក្យរាជ ដល់នូវភាពនៃខ្លួន ជាអ្នកមានកម្លាំងខ្សោយដោយសិក្ខា អ្នកក្រេបផឹកនូវទឹកស្រវឹង ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ គង់ក្នុងទីដ៏ សមគួរ ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតហើយ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជា បុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ បពិត្រព្រះអង្គដ៏ចម្រើន បានឮថា ពួកសក្យរាជជាច្រើនអង្គ បានមកប្រជុំក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេ តើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គល ក្នុង