អដ្ឋកថា ទុតិយសរណានិសក្កសូត្រ ទី ៥
ដ្បិតព្រះសរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូណ៌ ក្នុងសិក្ខាទេ ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សម គួរ ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ ព្រះ សរកានិសក្យរាជ ទ្រង់ទិវង្គតទៅហើយ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជា បុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ បពិត្រព្រះអង្គដ៏ចម្រើន បានឮថា ពួកសក្យរាជច្រើនអង្គ មកប្រជុំគ្នាក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ អើហ្ន៎ មិនដែលកើតមានទេតើ បើ យ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គលក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយនោះ មិនសមបើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជា បុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខសោះ ។ ដ្បិតព្រះ សរកានិសក្យរាជ មិនបានធ្វើឲ្យពេញបរិបូណ៌ក្នុងសិក្ខាទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា បពិត្រព្រះមហានាម បុគ្គល ណាជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹងអស់រាត្រីវែង បុគ្គលនោះ គប្បីទៅកាន់អបាយដូចម្តេចបាន ។ បពិត្រព្រះមហានាម បុគ្គលកាលពោលដោយប្រពៃ គប្បីពោលតាមហេតុពិត ថា បុគ្គលជាឧបាសក ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់ នូវព្រះសង្ឃជាទីពឹង អស់រាត្រីវែង បុគ្គលកាលពោលដោយប្រពៃ គប្បីព